សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

កំណែ​អាប់ដេត​ថ្មី​សម្រាប់​កម្មវិធី Twitter អនុញ្ញាត​អោយ​អ្នក​ផ្ញើ​សារ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន (Private) បាន

បណ្តាញសង្គម Twitter តែងតែចង់វិវត្តខ្លួន អោយដូចបណ្តាញ សង្គមផ្សេងទៀត ដូចជា Facebook ឬ Instagram ជាដើម។ ដោយសារ ពេលខ្លះ អ្នកប្រើប្រាស់ ផ្សេងៗតែង តែចង់ រក្សានូវការ សន្ទនារបស់ ពួកគេជា សម្ងាត់ដែរ អញ្ចឹងហើយ ទើបបណ្តាញ សង្គម Twitter បានបញ្ចេញ កំណែអាប់ដេតថ្មី ដែលអនុញ្ញាត្តអោយ អ្នកប្រើប្រាស់ ធ្វើការសន្ទនា ឬ ផ្ញើសារ ជាលក្ខណៈ ផ្ទាល់ខ្លួន (Private) ដែលផ្តល់ ភាពងាយ ស្រួលច្រើន ក្នុងការរក្សា ការសង្ងាត់ផ្សេងៗ។

cover-27

បើអ្នកជាអ្នកប្រើប្រាស់បណ្តាញសង្គម Twitter សូមអ្នកធ្វើការ អាប់ដេត កម្មវិធី Twitter នៅក្នុង Play Store ឬ App Store ហើយអ្នក នឹងឃើញ មុខងារថ្មីនេះ ដែលមាន ឈ្មោះថា Direct Messages។ ក្រោយធ្វើការ អាប់ដេត អ្នកនឹងឃើញ និមិត្តសញ្ញាសារ (Message) នៅជិត និមិត្តសញ្ញា បេះដូង (Like) ហើយនៅ ពេលដែល ចុចលើ និមិត្តសញ្ញា Message នោះ វានឹងលោត អោយយើង ជ្រើសរើស មនុស្សដែល យើងចង់ផ្ញើ សារទៅ មិនខាន។

1-25

បណ្តាញសង្គម Twitter ពុំសូវមានអ្នកប្រើប្រាស់ប៉ុន្មានទេ នៅក្នុង ស្រុកយើង ប៉ុន្តែវាជា បណ្តាញសង្គម មួយដែល មនុស្សល្បីៗ ជុំវិញពិភពលោក ជាច្រើន តែងតែ ប្រើប្រាស់ ជាពិសេស នៅឯសហរដ្ឋ អាមេរិច តែម្តង។ ហើយជាមួយ មុខងារថ្មី មួយនេះ វារឹតតែ ផ្តល់ភាព ងាយស្រួល ថែមទៀត ក្នុងការចែក រំលែកពត៌មាន ផ្សេងៗ អោយគ្នា ទៅវិញ ទៅមក ជាសង្ងាត់។

បញ្ជាក់៖ សម្រាប់ប្រទេសកម្ពុជា ក្រោយកំណែ អាប់ដេត អាចមាន ឧបករណ៍ខ្លះ មិនទាន់ មានមុខងារនេះទេ ប៉ុន្តែប្រហែលជា ប៉ុន្មាន ថ្ងៃក្រោយ អ្នកនឹងអាច ប្រើប្រាស់ មុខងារថ្មី​នេះ បានហើយ។

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល