សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

រុស្ស៊ី បានបង្កើត​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ភេរវក

អ្នក​វិទ្យាសាស្រ្តរុស្ស៊ី បាន​ទទួលជោគជ័យ​លើការ​បង្កើត​បច្ចេកវិទ្យា ដែល​អាច​កំណត់​អត្តសញ្ញាណ​ភេរវក​បាន​ដោយ​ស្វ័យ​ប្រវត្តិ តាមរយៈ​រូបថត​ចេញពី​ដ្រូន (UAVs)។ នេះបើ​តាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី Sputnik News កាលពី​ថ្ងៃទី​២៦​កញ្ញា ២០១៨។

លោក Sergei Garbuk ប្រធាន​ផ្នែក​ស្រាវជ្រាវ នៃ​មូលនិធិ​ស្រាវជ្រាវ​ឈានមុខ (FPI) បាន​ឱ្យដឹងថា ក្រោយ​ធ្វើការ​សាកល្បង​ជាច្រើន​ដង ក្រុម​ការងារ​បានឃើញ​នូវប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យា​ថ្មី​នេះ។ ហើយ​គម្រោង​នៃការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ នឹងត្រូវ​បញ្ចប់​ទាំងស្រុង​នៅឆ្នាំ​ក្រោយ។

លោក​បញ្ជាក់​ថា បច្ចេកវិទ្យា​ចំនួន​២ ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​គម្រោង​នេះ។ បច្ចេកវិទ្យា​ទីមួយ គឺមាន​គោលដៅ​អង្កេត​ទៅលើ​ការ​លាក់ទុក​អាវុធ និង​ជម្រក​របស់​ភេរវក តាមរយៈ​រូបភាព​ដែលថត​ចេញពី​ដ្រូន។ ឯទី២ គឺជា​បច្ចេកវិទ្យា​ដែល​អង្កេត​ទៅលើ​ដីគោក ទឹក និង​អាកាស តាមរយៈ​រូបភាព​ដែល​ទទួលបាន​ពី​អវកាស។

សូម​បញ្ជាក់​ថា មូលនិធិ FPI ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០១២ ដើម្បី​ជំរុញ​ការ​ស្រាវជ្រាវ​សម្រាប់​យោធា​រុស្ស៊ី។ បច្ចុប្បន្ន FPI កំពុង​ធ្វើការ​លើក​គម្រោង​ជាង ៥០៕

 

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ រស្មី

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល