សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

យុវជន​ម្នាក់​បានHackយកទិន្នន័យរបស់ក្រុមហ៊ុន Apple បានជាង 1TB ត្រូវ​បាន​ក្រុមហ៊ុន​ទទួល​យក​​មក​ធ្វើ​ការ!

នៅចាំយុវជនម្នាក់ជនជាតិអូស្ត្រាលីបានអត់ ដែលគេធ្លាប់បាន Hack យកទិន្នន័យពី Apple Server បានដល់ខ្ទង់ 1TB រួចត្រូវបានក្រុមការងារ របស់ក្រុមហ៊ុន ចាប់បាននៅពេល ដែល Hack ដោយប្រើប្រាស់ កុំព្យូទ័រយួរដៃរបស់គេ កាលពីខែសីហា និងទុកទិន្នន័យទាំងនោះ ក្នុង Folder ឈ្មោះ Hacky Hack Hack Methods Exclude ទើបមកដល់ពេលនេះ Apple បានសម្រេចយករូបគេ មកធ្វើការ និងស្ថិតក្នុងដំណាក់កាល Probation ដូចបុគ្គលិកទូទៅដែរ។ 

មេធាវីរបស់យុវជននោះ និងសាមីខ្លួនគេផ្ទាល់ ពិតជាបានសារភាពថា ការហេកនេះជាបំណងចេតនា ប៉ុន្តែមិនមែនជាចេតនា ក្នុងបំណងអាក្រក់នោះទេ ដោយមូលហេតុ បណ្តាលអោយគេហេកនេះ គឺរូបគេចូលចិត្ត ផលិតផលរបស់ Apple និងចង់ក្លាយ ជាផ្នែកមួយនៃក្រុមហ៊ុន ទើបចង់បង្ហាញសមត្ថភាព របស់ខ្លួន តាមវិធីបែបនេះ។ អ្វីដែលធ្វើឲ្យ Apple សម្រេចយកគេ មកធ្វើការនេះ ដោយសារតែទិន្នន័យ ដែលយុវជននោះហេកបាន មិនទាន់មានការ បែកធ្លាយ ឬលក់ទៅកាន់អ្នកផ្សេងនៅឡើយ ទើបអនុញ្ញាតឲ្យយុវជននេះ ចូលធ្វើការ ដំណាក់កាល Probation ប្រមាណ 8 ខែ នៅក្រុមហ៊ុន Apple ។ 

សរុបមក យុវជនម្នាក់ជនជាតិអូស្រ្តាលី ដែលហេកយកបាន ទិន្នន័យទំហំ 1TB ចេញពី Apple Server កាលពីខែសីហាមុននេះ ត្រូវបាន Apple អនុញ្ញាតឲ្យចូលធ្វើការ ក្នុងដំណាក់កាល Probation ប្រមាណ 8 ខែ ព្រោះយុរជននេះនៅក្មេង ត្រូវការការអប់រំពីក្រុមហ៊ុន ច្បាស់លាស់ ទើបគេមានអនាគតល្អ ទៅថ្ងៃមុខ។

ដោយ: ពិសិដ្ឋ

ប្រភព: camboreport

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល