សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

តើពន្លឺ​ព្រះ​អាទិត្យ​ជះ​មក​ដល់​ផែន​ដី ប្រើ​ពេល​យូរ​ប៉ុណ្ណា?

នៅក្នុងចក្រវាឡយើងនេះ ល្បឿនដែលលឿនជាងគេបង្អស់គឺ ល្បឿនពន្លឺ ដូចនេះហើយទើបធ្វើ ឲ្យអ្នកវិទ្យាសាស្ត្រ យកល្បឿនរបស់ពន្លឺ មកសិក្សាដើម្បីវាស់ ចំងាយនៃភព នៃកាឡាក់ស៊ី ពិសេសគឺតារាយក្សនៃភពនីមួយៗតែម្ដង ដែលជាទូទៅ គេវាស់ចំងាយជា «ឆ្នាំពន្លឺ» ឬ «Light Year» ដែលជារង្វាស់ល្បឿន ចំងាយនៃពន្លឺ របស់កាឡាក់ស៊ីមួយ អាចធ្វើដំណើរទៅដល់។ ឧទាហរណ៍ ផ្កាយដែលយើងឃើញ នៅពេលយប់ ជារៀងរាល់ថ្ងៃ វាមិនមែនគ្រាន់តែជាភព តូចមួយនោះទេ ពោលគឺជាកាឡាក់ស៊ី មួយតែម្ដង ដូចជាព្រះអាទិត្យ របស់ភពមួយផ្សេងទៀត អញ្ចឹង ដែលពួកវាស្ថិត នៅឆ្ងាយសែនឆ្ងាយ និងប្រើប្រាស់ ពេលវេលាយូរ ទើបពន្លឺអាចមកដល់ផែនដីយើង ឲ្យមើលឃើញ។ អញ្ចឹងហើយបានជា នៅពេលយប់កាន់តែជ្រៅ ទើបយើងឃើញតារា កាន់តែច្រើន ចំណែកឯតារាខ្លះទៀត ទាល់តែជិតព្រឹកព្រលឹមឯណោះ ទើបពន្លឺរបស់វាវា ធ្វើដំណើរមកដល់ ឲ្យយើងមើលឃើញ។ 

ដោយឡែកនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ព្រះអាទិត្យគឺជាតារាយក្ស និងជាចំណុចកណ្ដាល ដែលធ្វើឲ្យភពនានា ធ្វើដំណើរជុំវិញខ្លួន ហើយក៏ជាតារា ដែលផ្ដល់កម្ដៅ និងពន្លឺដល់ភពដទៃ ទៀតផងដែរ។ អញ្ចឹងតើល្បឿន នៃពន្លឺពីព្រះអាទិត្យ មកកាន់ផែនដីយើង តើប្រើពេលយូរប៉ុណ្ណា? មុននឹងដឹងអំពី រយៈពេលដែលវាធ្វើដំណើរ មកដល់ យើងត្រូវដឹងថា តើពីព្រះអាទិត្យ មកផែនដី មានចំងាយប៉ុន្មាន? 

បើនិយាយឲ្យសាមញ្ញ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ មួយជុំគឺប្រើរយៈពេល ១ ឆ្នាំ និងវិលជុំវិញ ខ្លួនឯងប្រើរយៈពេល ១ ថ្ងៃ។ ប៉ុន្តែយើង ក៏ដឹងដែរថា នៅពេលលើគន្លង នៃការដំណើរជុំវិញព្រះអាទិត្យ វាមិនមូល ទាំងស្រុង ១០០% នោះទេ អញ្ចឹងចំងាយពីផែនដី ទៅផ្ទះអាទិត្យ ក៏មិនដូចគ្នា ទាំងស្រុងនោះដែរ។ បើគិតជាធម្មតា ចំងាយពីព្រះអាទិត្យ មកផែនដីគឺ ១៥០ លានគីឡូម៉ែត្រ ប៉ុន្តែនៅខែខ្លះ គម្លាតចំងាយពីព្រះអាទិត្យ ទៅផែនដីឡើងដល់ ១៥២ លានគីឡូម៉ែត្រ និងខែខ្លះទៀត ខិតមកត្រឹម ១៤៧ លានគីឡូម៉ែត្រវិញ។ ដូចដែលបាននិយាយ ខាងលើអញ្ចឹងថា ដំណើររង្វិលជុំនេះ វាមិនមែលមូល ១០០% នោះទេ ទើបគេសម្រេច យកជាមធ្យម ចំងាយពីព្រះអាទិត្យ មកផែនដីគឺ ១៥០ លានគីឡូម៉ែត្រ។

ដោយ: រស្មី

ប្រភព: camboreport

 

 

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល