សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

រ៉ុក​កែត​​ស៊េរី​ទំនើបចុងក្រោយ​របស់ Space X នឹង​បញ្ជូន​មនុស្ស​ឡើង​ទៅ​ទស្សនា​ភព​ព្រះច័ន្ទ!

ព័ត៌មានផ្លូវការបានចេញផ្សាយ ពីការសម្រេចចិត្ត និងប្រកាសរបស់ក្រុមហ៊ុន SpaceX ដោយនឹងនាំអ្នកដំណើរ ឡើងទៅកៀក និងជិះជុំវិញភពព្រះច័ន្ទ ជាមួយរ៉ុកកែតថ្មី របស់ពួកគេ ដែលមានទំហំ កាន់តែធំ។ ចំពោះព័ត៌មានលម្អិត បន្ថែមទៀត ក្រុមហ៊ុននឹងប្រកាស ជាក់លាក់ម្តងទៀត នៅថ្ងៃទី 17 ខែកញ្ញាខាងមុខ ថាតើនរណាខ្លះនឹងជិះ និងគោលដៅចំបង ជាអ្វីទៀត។

រ៉ុកកែតនេះមានឈ្មោះថា The Big Falcon Rocket (The BFR) ដែលមានទ្រង់ទ្រាយ ធំជាងគេ របស់ក្រុមហ៊ុន SpaceX ផលិតសម្រាប់បញ្ជូនមនុស្ស ទៅកាន់ភពព្រះច័ន្ទ និងភពព្រះអង្គារ ជាបន្តបន្ទាប់ទៀត។ តាមប្រសាសន៍ របស់លោក Elon Musk ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុននេះ បានប្រាប់ត្រួសៗថា រ៉ុកកែតនេះ ផលិតឡើងមក មានការរួមច្របល់ ទម្រង់ជារ៉ុកកែត និងយានអាវកាស អាចហោះលឿនខ្លាំង និងអាចឲ្យមនុស្សជិះ ក្នុងនោះបានដោយ សុវត្ថិភាព ព្រោះវាមានម៉ាស៊ីន ប្រភេទ Raptor engines ចំនួន 31 អាចជញ្ជូន រ៉ុកកែតទម្ងន់ 150 តោនឡើងទៅ វាលលំហបានល្អ។ នេះជាដំណឹងល្អមួយ ប្រសិនបើក្រុមហ៊ុននេះ អាចដឹកជញ្ជូន អ្នកធ្វើដំណើរទៅកៀក ភពព្រះច័ន្ទបាន ជោគជ័យពិតមែន ព្រោះក្រុមហ៊ុននេះ នឹងជាប់ឈ្មោះជាក្រុមហ៊ុនផលិតរ៉ុកកែត អាចនាំអ្នកធ្វើដំណើរឡើងទៅ វាលលំហមុនគេបង្អស់ លើពិភពលោក។

សរុបមក ក្រុមហ៊ុន SpaceX បានប្រកាសសារ ផ្លូវការមួយ ថាពួកគេត្រៀមបញ្ជូន អ្នកដំណើរទៅកៀក ភពព្រះច័ន្ទជាប្រភេទ ដំណើរកម្សាន្ត ជាមួយរ៉ុកកែតយក្ស មានឈ្មោះ The Big Falcon Rocket តែយើងមិនទាន់ បានដឹងថា នរណាមានសំណាងជិះ មុនគេនោះទេ ដោយយើងត្រូវចាំ រហូតដល់ថ្ងៃទី 17 ខែកញ្ញា ខាងមុខនេះ ទើបក្រុមហ៊ុនប្រកាសលម្អិត ម្តងទៀត។

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល