សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

មនុស្យ​យន្ត​កំពូលប្រយុទ្ធ បាន​ដាក់​ចេញ​លក់​ជា​សាធារណៈ​ហើយ!

ជួបជាមួយ មនុស្យយន្កំពូលតប្រយុទ្ធមួយនេះ ដែលបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ CES កាលពីពាក់ កណ្ដាលខែមករានេះ ហើយឥឡូវនេះ អ្នកអាចក្លាយជាម្ចាស់ វាបាន ហើយដោយអ្នកអាចធ្វើការទិញ វាក្នុងតម្លៃ ដល់ទៅ $1,600 ដុល្លារ។  មនុស្យយន្តនេះមានឈ្មោះថា Zeus Battle Robot ដែលស្រាវជ្រាវ ផលិតដោយក្រុមហ៊ុន Pilot Labs។

មនុស្យយន្ត Zeus នេះអាចដើរបាន និងមានកំពស់ 35 សង់ទីម៉ែត ទំងន់ប្រហែលជិត 2 Kg ដោយភ្ជាប់នឹងម៉ូទ័រចំនួន 22 ផងដែរ។ មនុស្យយន្តនេះ នឹងមានការទាក់ចិត្ត ខ្លាំងចំពោះអ្នកដែលគាំទ្រ រឿង Real Steel ដោយវាមានរូបរាង ស្រដៀងគ្នា ហើយវាផលិតមក សម្រាប់វាយជាមួយ មនុស្យយន្តដទៃ ដូចជាអត្ថបទរឿងនោះ អញ្ចឹងដែរ។ ឥឡូវមនុស្យយន្ត Zeus នេះ ទើបតែបានដាក់លក់ នៅលើទីផ្សារ ក្នុងតម្លៃចំនួន $1,600 ដុល្លារ ហើយវានឹងមាន មកជាមួយ ឧបករណ៍បញ្ជាឥតខ្សែ, ថ្ម, ឧបករណ៍សាកថ្ម, ស្រោមការពារ ហើយបូកផ្សំជាមួយគ្រឿង មួយចំនួន សម្រាប់អោយ អ្នកតុបតែងមនុស្យយន្ត របស់អ្នកទៀតផង។ គួរអោយសោកស្តាយ មនុស្យយន្តនេះ មានលក់តែនៅក្នុង វេបសាយ Amazon តែប៉ុណ្ណោះ ដូច្នេះសម្រាប់ប្រទេសយើង អាចនឹងមានការលំបាក ក្នុងការរកទិញបនិ្តច។

សូមចូលទស្សនាវីដេអូបង្ហាញពីសមត្ថភាពមនុស្យយន្ត Zeus ខាងក្រោមនេះ៖

សរុកមក នេះជាការដាក់បង្ហាញការលក់ មនុស្យយន្តប្រយុទ្ធ ដែលក្នុងតម្លៃថ្លៃ គួរសម ប៉ុន្ដែមនុស្យនេះ មើលទៅគឺពិតជា រឹងមាំ ហើយអាចសម្រាប់ កែអផ្សុកបានមួយផ្នែក ផងដែរ។

កែសម្រូលដោយ: VJ Seth

ប្រភពដើមដោយ:Camboreport

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល