សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

Facebook នឹងបង្ហាញព័ត៌មានក្នុងស្រុក ឲ្យបានច្រើនជាងមុន ដើម្បីតែហេតុផលមួយនេះ

បរទេស៖ បណ្តាញទំនាក់ទំនងសង្គមតែងតែផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់មនុស្សជាតិពោលគឺ ការទាក់ទងគ្នា ការកម្សាន្ត ក៏ដូចជាការតាមដានព័ត៌មាននានា ដែលបានកើតឡើងផងដែរ។ ដោយឡែក កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាស ថាខ្លួននឹងចាប់ផ្តើមបង្ហាញរឿងរ៉ាវព័ត៌មានក្នុងស្រុកនៅលើ News Feed ឲ្យបានច្រើនជាងមុន។

ការធ្វើបែបនេះគឺជាយុទ្ធនាការមួយ ដើម្បីបង្ហាញថាបណ្តាញសង្គមអាចផ្តល់ផលវិជ្ជមានទៅដល់ទាំងអ្នកប្រើប្រាស់ និងសង្គមជាតិ។ នាយកប្រតិបត្តិនិងសហស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានប្រាប់ឲ្យដឹងថា៖ «ចាប់ពីថ្ងៃនេះតទៅ យើងនឹងបង្ហាញរឿងរ៉ាវព័ត៌មាននៅក្នុងស្រុករបស់អ្នក ឲ្យបានកាន់តែច្រើន។ ដូច្នេះបើសិនជាអ្នកបាន Follow អ្នកផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ឬក៏មាននរណាម្នាក់ចែកចាយ (Share) រឿងរ៉ាវក្នុងស្រុករបស់អ្នក នោះអ្នកនឹងអាចឃើញវានៅផ្នែកខាងលើនៃ New Feed មិនខាន»។

គួរឲ្យដឹងដែរថា ការផ្តោតទៅលើព័ត៌មានក្នុងស្រុកនេះ កំពុងតែអនុវត្តចំពោះតែអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែផែនការមួយនេះ ក៏នឹងរីករាលដាលដល់ប្រទេសដទៃនៅចុងឆ្នាំនេះផងដែរ៕

ព័ត៌មាននានា នៅលើ Facebook
ព័ត៌មាននានា នៅលើ Facebook
លោក Mark Zuckerberg
កែសម្រូលដោយ៖ សិដ្ឋ

ប្រភពពី៖ Khmerload

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល