សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

ភ្ញាក់ផ្អើល!​ ស្ថាបនិកក្រុមហ៊ុន Instagram ពីររូប លាលែងពីក្រុមហ៊ុនហ្វេសប៊ុកហើយ!

លោក Kevin Systrom និង​លោក Mike Krieger ស្ថាបនិក​បណ្តាញ​សង្គម Instagram បាននាំគ្នា​លាលែង​ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The New York Times ហើយ​លោក Systrom ផ្ទាល់ បាន​បង្ហើប​ហេតុផល​ទាក់ទង​នឹង​ការខ្វែងគំនិត​គ្នា​ជាមួយ​អគ្គនាយក​ហ្វេ​ស​ប៊ុ​កលោក Mark Zuckerberg​។

លោក Kevin Systrom និង​លោក Mike Krieger ស្ថាបនិក​បណ្តាញ​សង្គម Instagram

លោក Systrom និង​លោក Krieger បាន​បង្ហើ​ត​បណ្តាញ​សង្គម Instagram កាលពី​ឆ្នាំ​២០១០ ហើយ​ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទិញយក​ក្នុងតម្លៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក នា​រយៈពេល​២​ឆ្នាំ​បន្ទាប់​។

Instagram មានការ​ពេញនិយម​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកប្រើប្រាស់​ជា​យុវជន ទាក់ទង​នឹង​ការ​បង្ហោះ​រូបភាព​ផ្សេងៗ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ស្ថាបនិក​ទាំងពីរ ហាក់ដូចជា​មិន​ពេញ​ចិត្តទាក់ទង​នឹង​គម្រោង​នានា​របស់លោក Mark Zuckerberg នោះឡើយ​។ ការ​រង្គោះរង្គើ កើតឡើង បន្ទាប់​ហ្វេ​ស​ប៊ុ​ក​ជួប​រឿងរ៉ាវ​អាស្រូវ​ទាក់ទង​នឹង​ការ​លួច​ទិន្នន័យ​អ្នកប្រើប្រាស់​ប្រមាណ​៥០​លាន​នាក់​ពី​សំណាក់​ក្រុមហ៊ុន Cambridge Analytica ជាដើម​។

បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Instagram

លោក Systrom បាន​សរសេរ​នៅលើ​ប្លក់​របស់ខ្លួន​ថា​៖ «Mike Krieger និង​ខ្ញុំ អរគុណ​សម្រាប់​រយៈពេល​៨​ឆ្នាំ​នៅ Instagram និង​៦​ឆ្នាំ​ជាមួយ​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​។ យើង​បានចាប់ផ្តើម​ពី​មនុស្ស​១៣​នាក់ ហើយ​បង្កើត​ឲ្យ​មាន​ការិយាល័យ​រាប់ពាន់​នៅលើ​ពិភពលោក​»​។

លោក Mark Zuckerberg បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា លោក​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​លោក Systrom និង Krieger ហើយ​លោក​បាន​ជូនពរ​សហ​ស្ថាបនិក Instagram ទាំងពីរ​នាក់​ជោគជ័យ​ក្នុង​អនាគត​។

លោក​បាន​បញ្ជាក់ថា ការចេញ​របស់លោក​ពី​ទឹកប្រាក់​ប្រមាណ​៨៥០​លាន​ដុល្លារ​អាមេរិក​នោះ គឺ​ដោយសារតែ​លោក​មាន​អារម្មណ៍​ថា ខ្លួន​បាន​ចំណូល​ដោយសារ​លក់​ព័ត៌មាន​ទាក់ទង​នឹង​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​៕

 

ដកស្រង់ដោយ៖ VJ-Seth

ប្រភព៖ thmeythmey

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល