សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

ពេលនេះអគ្គនាយក Apple លោក Tim Cook ឆ្លើយ​តប​លើ​ព័ត៌មាន​ឈីប​បង្កប់​របស់​ចិន​ហើយ!

កាលពីសប្តាហ៍មុន សារព័ត៌មានអាមេរិកល្បីល្បាញមួយ បានចេញផ្សាយព័ត៌មាន ដ៏ភ្ញាក់ផ្អើល ដែលថារាល់ឧបករណ៍ ដំឡើងនៅចិន និងផលិតនៅ ប្រទេសចិន ភាគច្រើនមានបង្កប់ ឈីបមួយ ជាប់នឹង Motherboard របស់ឧបករណ៍ទាំងនោះ រួមមានផលិតផលរបស់ Apple និង Amazon ជាដើម ដែលមានបង្កប់ឈីបទាំងនេះ នៅលើឈីបទាក់ទងនឹង Server របស់ក្រុមហ៊ុនពួកគេ។ 

ការចេញផ្សាយដោយសារព័ត៌មាន Bloomberg រៀបរាប់ថាឈីបនេះ ផលិតដោយក្រុមហ៊ុន Elemental ដែលបែងចែកពី ក្រុមហ៊ុនមួយទៀត ហៅថា Super Micro Computer។ អាចឲ្យក្រុម Hacker របស់ពួកគេ access យកទិន្នន័យអ្វីក៏បាន ដើម្បីផ្តល់ជូន រាជរដ្ឋាភិបាលចិន ទោះបីជាក្រុមហ៊ុន ស្មាតហ្វូនព្យាយាមបង្កើត Software ប្រព័ន្ធសុវត្ថិភាពខ្លាំង យ៉ាងណាក៏ដោយ បើឈីបនេះបង្កប់ នៅក្នុងហ្នឹងហើយ គឺមិនអាចទប់បានទេ និងមិនដឹងថាគេយក ទិន្នន័យអ្វីខ្លះទេ និយាយរួមទៅយកដោយ ស្ងប់ស្ងាត់បំផុត។ អ្នកជំនាញផ្នែកប្រព័ន្ធសុវត្ថិភាព ក៏ធ្លាប់បានព្រមាន និងប្រាប់ពីគ្រោះថ្នាក់ នេះដែរ ប៉ុន្តែក្រុមហ៊ុន សហរដ្ឋអាមេរិកជាច្រើន នៅតែត្រូវការ ប្រទេសចិន បង្កើតផលិតឧបករណ៍ ឲ្យពួកគេ ដូច្នេះមិនអាចប្រកាសសង្គ្រាម ជាមួយចិនទេ។ មានអ្នកជំនាញខ្លះថា នេះជា God Mode ព្រោះរាជរដ្ឋាភិបាលចិន អាចឲ្យក្រុមអ្នកជំនាញ ពួកគេ Access យកអ្វីគ្រប់យ៉ាង ពីឧបករណ៍ដែលមានឈីបនេះ បង្កប់ពីក្នុង ហើយគ្មានអ្វី អាចទប់ស្កាត់បានទេ។

ដោយសារការចេញផ្សាយដោយសារព័ត៌មានល្បីនេះហើយ ទើបបានលេចឮ ដល់មេធំរបស់ Apple លោក Tim Cook ព្រោះព័ត៌មាននោះ បានប៉ះពាល់ ដល់ម៉ាកសញ្ញា Apple ហើយលោក Tim ក៏បានបដិសេធពេញទំហឹង លើករណីនេះ ថាជារឿងប្រឌិតរបស់ សារព័ត៌មាននោះប៉ុណ្ណោះ ហើយគ្មានករណីបង្កប់ឈីប ក្នុងផលិតផលរបស់ Apple នោះទេ វាមិនមែនជាការ ពិតនោះទេ។ លោកបាននិយាយចុងក្រោយថា ពួកគេតែងតែបង្កើត ព័ត៌មានមិនច្បាស់ និយាយពី Apple ប៉ុន្តែពួកគេគ្មានការ ស៊ើបអង្កេតត្រឹមត្រូវសោះ មុនពេលពួកគេ ចេញផ្សាយ។ 

 

សរុបមក អ្នកប្រើប្រាស់ផលិតផលរបស់ Apple អាចមានទំនុកចិត្តឡើងវិញ ព្រោះមេធំរបស់ Apple បានបកស្រាយហើយថា គ្មានករណីបង្កប់ឈីប របស់ចិន នៅក្នុងផលិតផល របស់ខ្លួនទេ។ ដូច្នេះយើងអាចជឿលើ សម្តីគាត់បាន តែប្រហែលជាមាន អ្នកអស់ជំនឿច្រើន លើសារព័ត៌មានល្បីមួយនោះ ដែលចេញព័ត៌មានគ្មានភាព ប្រាកដប្រជាចេញមក ក្នុងនាមជាសារព័ត៌មាន ល្បីល្បាញមួយដែរ។

កែសម្រូលដោយ៖ សិដ្ឋ

ប្រភព៖ខេមបូរីផត

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល