សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

Apple Watch ស៊េរីថ្មីនេះ មកជាមួយអេក្រង់ធំជាងម៉ូឌែលមុនៗទៅទៀត

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងបង្ហាញអាវុធថ្មីរបស់ខ្លួនមានដូចជា iPhone ជំនាន់ថ្មី និង iPad ជំនាន់ថ្មីជាដើម។ សម្រាប់ Apple Watch ជំនាន់ទី៤ ក៏បានគេរំពឹងទុកដែរថា វានឹងមានលក្ខណៈសម្បត្តិល្អច្រើនជាងជំនាន់មុនៗផងដែរ ដូចជា កម្លាំង ដំណើរការ រូបរាង និងមុខងារពិសេសៗផ្សេងទៀត។ ហើយការបែកធ្លាយកាលពីលើកមុនក៏បាននិយាយថា គែមនៃអេក្រង់ Apple Watch អាចនឹងកាន់តែស្ដើងជាងមុនប្រហែលដល់ 15% ដែលធ្វើឲ្យអេក្រង់របស់វារីកធំជាងម៉ូដែលមុនៗផងដែរ។ តាមរូបភាពដែលបានបែកធ្លាយបានបង្ហាញថា Apple Watch ជំនាន់ទី៤ អាចនឹងមានបន្ថែមរន្ធស្រូបសំឡេងមួយទៀតនៅចន្លោះប៊ូតុង និងកងបង្វិល ដើម្បីជំនួយដល់ការស្រូបសម្លេងឲ្យបានល្អប្រសើរ។ ចង់ដឹងថា តើ Apple Watch ស៊េរីថ្មីមានលក្ខណៈអស្ចារ្យយ៉ាងណា រងចាំមើលនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ៕

អត្ថបទ៖ រស្មី
ប្រភព៖ engadget

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល