សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

Essential Phone PH1 លក់ដាច់​អស់​ពី​ស្តុក ហើយ​ក្រុមហ៊ុន​នេះ​នឹង​ផ្ដោត​ទៅ​លើស្មាតហ្វូន​ជំនាន់​ថ្មី​ផ្សេង​ទៀត

កាលពីឆ្នាំ២០១៧ កន្លងទៅ កំពូលស្មាតហ្វូន Essential ត្រូវបានប្រកាសចេញ ដែលវាបានផ្លាស់ប្ដូរមុខមាត់ UI នៃប្រព័ន្ធប្រតិបត្តិការ ANDROID ជាមួយនឹងអេក្រង់លាតសន្ធឹង និងមានកាមេរ៉ាតូចមួយនៅផ្នែកខាងលើនៃផ្ទៃអេក្រង់ ថែមទាំងមានមុខងារពិសេសៗ​ជា​ច្រើន​ផង​ដែរ ដែលកាលនោះចេញលក់ភ្លាម មានតម្លៃថ្លៃហួសថ្លៃ ជាហេតុធ្វើឲ្យទីផ្សារលក់របស់ Essential Phone PH1 មិនសូវជា​ដំណើរការ​ល្អ​ដូចការរំពឹងទុកប៉ុន្មានទេ។ ជាបន្តបន្ទាប់មក PH1 ក៏ត្រូវបានលក់បញ្ចុះតម្លៃក្នុងឱកាស Promotion និងកម្មវិធីបុណ្យ​ប្រចាំ​ឆ្នាំជាច្រើន នៅក្នុងទីផ្សារអន្តរជាតិ រហូតដល់ឆ្នាំ ២០១៨ នេះ Essential Phone ធ្លាក់ខ្លួនមកលក់ត្រឹមតែជាង USD 200 នៅ​អាមេរិក​ទៀតផង។

យ៉ាងណាក៏ដោយ មកដល់ចុងឆ្នាំ២០១៨ នេះ ប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយជាផ្លូវការហើយថា Essential Phone PH1 ត្រូវ​បាន​លក់ដាច់អស់ចេញពីស្តុកហើយ ដោយចំនាយពេល ១ឆ្នាំជាង។ ការប្រកាសចេញលក់ដាច់អស់នេះ គឺធ្វើឡើងដោយលោក Andy Rubin ដែលជាស្ថាបនីកម្នាក់ ដែលបានបង្កើតប្រព័ន្ធប្រតិបត្តិការ Android នេះឡើង ដោយសម្រេចបិទការផលិតម៉ូឌែលនេះ ហើយក្រុមហ៊ុនរបស់លោក នឹងធ្វើការផ្ដោតសំខាន់ទៅលើផលិតផលស្មាតហ្វូនជំនាន់ថ្មីវិញម្ដង ដោយនិយាយអំពី​គម្រោង​ស្មាតហ្វូន​ជំនាន់​ថ្មីនេះ Andy Rubin ពុំបានប្រាប់ឲ្យដឹងអំពីដំណឹងបន្តិចបន្តួចនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ។

បើទោះបីជា Essential Phone PH1 ត្រូវបានលក់ដាច់អស់ចេញពីស្ដុក ហើយក្រុមហ៊ុនឈប់បន្តការផលិតក៏ដោយ តែ Essential នៅតែបន្តផ្គត់ផ្គង់លក់គ្រឿង Accessories ដដែល ហើយរាល់អ្នកដែលជាម្ចាស់ស្មាតហ្វូនមួយនេះ ក៏កុំទាន់អស់សង្ឃឹមអ្វីដែរ គឺក្រុម​ការងារ​របស់ Essential នឹងបន្តចេញកំណែ Update ថ្មីៗសម្រាប់ស្មាតហ្វូនរបស់អ្នកដដែល ជាមួយនឹងប្រព័ន្ធសុវត្ថិភាព មុខងារ ។ល។ អញ្ចឹងឆ្នាំ ២០១៩ ក្រុមហ៊ុន Essential អាចនឹងបញ្ចេញស្មាតហ្វូនជំនាន់ទី 2 របស់ខ្លួន ឬយ៉ាងណានោះ យើងនឹងរង់ចាំមើល​ទាំង​អស់គ្នាជាបន្តទៀត!

By:VJ Seth

Sourch:camboreport

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល