សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

ASUS ZenFone 5Z ចាប់ផ្ដើម​ទទួល​បាន​កំណែ Update ឡើង​ទៅ Android 9 Pie ហើយ

ស្មាតហ្វូនដែលចេញកាលពីឆ្នាំ ២០១៨ កន្លងទៅមានមួយចំនួនបានផ្ដាច់ខ្លួនរួចជាស្រេច ឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 9 Pie អស់ហើយ ដោយនៅសល់ម៉ូឌែលមួយចំនួនតូចបានកំពុងស្ថិតនៅតំណាក់កាលធ្វើតេស្ដ ហើយខ្លះក៏អាចនឹងរង់ចាំបន្ថែមទៀត ទម្រាំ​កំណែ Update ថ្មីនេះធ្លាក់មកដល់ក្នុងឆ្នាំ ២០១៩។ ក្នុងនោះ ដើម្បីបើកទំព័រដំបូងសម្រាប់ឆ្នាំ ២០១៩ នេះ ស្មាតហ្វូនរបស់​ក្រុមហ៊ុន ASUS ម៉ូឌែល ZenFone 5Z ក៏ចាប់ផ្ដើមទទួលបានកំណែ Update ឡើងទៅកាន់ Android Pie 9.0 ហើយដែរ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ZenFone 5Z ចាប់ផ្ដើមទទួលបានកំណែ Update ថ្មី ដោយផ្ដាច់ខ្លួនពី Android Oreo ទៅកាន់ Android Pie នេះចាប់ពីថ្ងៃនេះតទៅហើយ ដោយនៅប្រទេសមួយចំនួនតូច អតិថិជនដែលប្រើម៉ូឌែលនេះ នឹងទទួលបានកំណែ Update ថ្មីនេះមុនគេ។ កំណែ Update ធំមួយនេះ នឹងបង្កើនសមត្ថភាពនៃការប្រើប្រាស់ឲ្យដំណើរការ​បាន​កាន់​តែស្រួល និងរលូនជាងមុនថែមមួយកម្រិតទៀត អមមកជាមួយនឹងការពង្រឹងបន្ថែមទៅលើផ្នែកសុវត្ថិភាពជាមួយ Android Security Path ខែធ្នូកន្លងទៅ និងបង្កើនសមត្ថភាពកាមេរ៉ាឲ្យថតបានរហ័ស ជាមួយល្បឿនប្រសើរជាងមុន ហើយចុងក្រោយគេគឺមុខងារថ្មីៗ នៅ​លើ Android Pie។

សម្រាប់ប្រិយមិត្ត ដែលនៅស្រុកខ្មែរ បាននឹងកំពុងប្រើប្រាស់ស្មាតហ្វូន ASUS ZenFone 5Z អាចស្វែងរកកំណែ Update នេះបាន តាម​រយៈ Settings > About > System Update ដើម្បីចាប់ផ្ដើមទទួលកំណែ Update ថ្មី តាម OTA ឬហៅពេញថា Over the Air ដោយពុំចាំបាច់បុកឡើង Version ដោយខ្លួនឯង ដែលតម្រូវឲ្យ Reset ទូរស័ព្ទទាំងមូលឡើងវិញ។

Vjseth

By:camboreport

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល