សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

៣ ចំណុចអ្នកគួរដឹង ពី​ប្រពន្ធមេ Facebook អ្នកស្រី Priscilla Chan

អ្នកស្រី Chan កើត​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ​១៩៨៥ ក្នុង​ទីក្រុង​ Braintree រដ្ឋ​ Massachusetts ដោយ​បច្ចុប្បន្ន​មាន​​អាយុ ៣៣​ឆ្នាំ។ ឪពុកម្ដាយ​របស់​គាត់ ជា​ជនជាតិ​ចិន​វៀតណាម និង​​មាន​បងប្អូន​៣នាក់។ ស្ត្រី​កូន​កាត់​វៀតណាម​ចិន​រូប​នេះ កាន់​សាសនា​ព្រះពុទ្ធ។ អ្នកស្រី​ចេះ​និយាយ​បី​ភាសា​យ៉ាង​ស្ទាត់​ជំនាញ​រួម​មាន ភាសា ​ចិន​កាតាំង​, អង់គ្លេស និង​អេស្ប៉ាញ។ នេះ​ជា​ជ្រុង​តូច​របស់ Chan។ ចុះ​​កម្រិត​វប្បធម៌​វិញ?

កម្រិត​វប្បធម៌​

អ្នកស្រី Chan បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ Quincy ​ឆ្នាំ​២០០៣។ ឆ្នាំ​ដដែល​​​អ្នកស្រី​ បាន​​ទៅ​ចូល​រៀន​ថ្នាក់​ឧត្ដម​​​នៅ​សាកលវិទ្យាល័យ Harvard កន្លែង​អ្នកស្រីជួប​​មេ​ហ្វេសប៊ុក លោក Mark Zuckerberg។ អ្នកស្រី​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ ផ្នែក​ជីវវិទ្យា ឆ្នាំ​ ២០១៧។ អ្នកស្រី ជា​កូន​ស្រី​ម្នាក់​គត់ ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ។

Chan ធ្លាប់បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​ នៅ​សាលាឯកជន​មួយ​ឈ្មោះ​ថា Harker បាន​រយៈ​​ពេល​ ១​ ឆ្នាំ មុន​ចូល​រៀន​​ពេទ្យ នៅ​សាកលវិទ្យាល័យ California​ ឆ្នាំ ២០០៨។ អ្នកស្រី បាន​បញ្ចប់​ការសិក្សា នៅឆ្នាំ ២០១២។

 

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល