សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

ឥណ្ឌានឹងដំណើរការប្រព័ន្ធ 5G ដំបូងរបស់ខ្លួននៅ ឆ្នាំ២០២០

ប្រទេសឥណ្ឌា៖ ស្របពេលដែលប្រទេសមួយចំនួននៅក្នុងពិភពលោករួមទាំងកូរ៉េខាងត្បូងនឹងចាប់ផ្តើមដំណើរការប្រព័ន្ធ 5G នៅឆ្នាំនេះ ប្រទេសឥណ្ឌាក៏នឹងចាប់ផ្តើមដំណើរការប្រព័ន្ធ 5G នេះនៅឆ្នាំ ២០២០ ក្រោមការសហការជាមួយក្រុមហ៊ុន Samsung។ យោងតាមប្រសាសនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Samsung ដែលបានលើកឡើងនៅឯ Mobile Congress ឆ្នាំ ២០១៨ក្នុងទីក្រុងដេលី។

ដោយមានកិច្ចសហការជាមួយនាយកដ្ឋានទូរគមនាគមន៍ (DoT) របស់ឥណ្ឌា ក្រុមហ៊ុន Samsung គ្រោងនឹងចាប់ផ្តើមការសាកល្បងដំណើរការប្រព័ន្ធ 5G ក្នុងប្រទេសឥណ្ឌានាត្រីមាសទី១ ឆ្នាំ២០១៩ខាងមុខ។ ហើយពួកគេនឹងចាប់ផ្តើមការសាកល្បងប្រព័ន្ធ 5G នៅក្នុងទីក្រុង ញូដេលី ប្រទេសឥណ្ឌា។ ការអនុម័តប្រព័ន្ធ 5G នៅក្នុងប្រទេសឥណ្ឌានឹងពឹងផ្អែកលើតម្រូវការប្រើប្រាស់ជាក់ស្តែងដែលប្រជាជនចង់បាន។

ការដាក់ឱ្យប្រើនូវប្រព័ន្ធ 5G ត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿនផលិតផលក្នុងស្រុករបស់ឥណ្ឌា និងផ្លាស់ប្តូរវិស័យជាច្រើន រួមមានការថែទាំសុខភាព, ការអប់រំ, ការគ្រប់គ្រងគ្រោះមហន្តរាយ និងកសិកម្មផ្សេងៗ។

មួយវិញទៀត ក្រុមហ៊ុន Samsung គឺជាអ្នកផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ក្រុមហ៊ុន Reliance Jio ដែលបានជោគជ័យលើការបង្កើតបណ្តាញទូរស័ព្ទចល័តដ៏ធំមួយក្នុងរយៈពេលខ្លីដល់ប្រទេសឥណ្ឌា។ គម្រោងអនុម័តប្រព័ន្ធ 5G របស់ក្រុមហ៊ុន Samsung នឹងត្រូវបានក្លាយសក្តានុពលដ៏ពេញលេញរបស់ប្រទេសឥណ្ឌា៕

អត្ថបទ៖ សិដ្ឋ
ប្រភព៖ ខ្មែរណូត

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល