សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

ពាក្យ​ចចាមអារ៉ាម​ពី OnePlus X2 មិនមែន​ជា​ការ​ពិត​នោះឡើយ

កាល​ពី​អំឡុងឆ្នាំ​២០១៥ OnePlus បាន​ចេញ​ស្មាតហ្វូន​មួយ​ម៉ូឌែលដែល​មាន​ឈ្មោះ​ថា OnePlus X។ យ៉ាង​ណា​មិញ នៅ​ឆ្នាំ​បន្ទាប់ៗទៀត ក៏មានវត្តមាន​បន្ត​របស់​ត្រកូល X មិន​បាន​បង្ហាញ​ខ្លួន​ទៀត​ឡើយ។

កាល​ពី​ថ្មីៗ​នេះ ពាក្យ​ចាមអារ៉ាម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង OnePlus X2 ត្រូវ​បាន​លើក​ឡើង ហើយ​ក៏​មាន​ការ​ចុះផ្សាយ​នៅ​លើ​វិបសាយ​បច្ចេកវិទ្យា​ល្បីៗ​ជា​ច្រើន​ផង​ដែរ។ បើ​តាម​ពាក្យ​ចចាមអារ៉ាម OnePlus X2 នឹង​បំពាក់​បន្ទះ​ឈីប Snapdragon 835 ហើយ​មាន RAM ទំហំ 4GB និង​កាមេរ៉ា​ភ្លោះ​នៅ​តួ​ខាង​ក្រោយ។ វា​នឹង​ក្លាយ​ជា​ប្រភេទ​ស្មាតហ្វូន​កម្រិត​មធ្យម (mid-range) របស់ OnePlus ដែល​មាន​អេក្រង់​ទំហំ ៥,៥​អ៊ីញ និង​កម្លាំង​ថ្ម 3000mAh។

ទាក់ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​នេះ លោក Carl Pei សហ​ស្ថាបនិក OnePlus បាន​ចេញ​មុខ​មក​បញ្ជាក់​តាម​រយៈ Twitter ថា វា​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ លោក Carl Pei ក៏​បាន​ប្រាប់​មនុស្ស​មួយ​ចំនួន​ឲ្យ​ឈប់​ស្រមើស្រមៃ​ផ្ដេសផ្ដាស និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​​នេះ​ត​ទៅ​ទៀត។

បើយោង​តាម​ការ​អះអាង​នេះ នា​ពេល​ខាង​មុខ OnePlus នឹង​ចេញ​ស្មាតហ្វូន​តែ​មួយ​ម៉ូដែល​ថ្មី​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​របស់ OnePlus 5T។ ស្មាតហ្វូន​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា OnePlus 6 ដែល​នឹង​បំពាក់​បន្ទះ​ឈីប​ស៊េរី​ខ្ពស់ Snapdragon 845 ហើយ​មាន​អេក្រង់​ធំ ៦​អ៊ីញ៕

ប្រភព៖ ខ្លីៗ ប្រែ​សម្រួល៖ វី.

 

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល