សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

ញាក់សាច់ ក្រុមហ៊ុនយក្ស Apple នឹង​បើក​ហាង​ដំបូង​បំផុតរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ នា​ខែ​ក្រោយនេហើយ។

ហាង​ដំបូង​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ប្រទេស​ថៃ គ្រោង​នឹង​បើក​ជាផ្លូវការ​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នៅ​ក្នុង​ក្រុង​បាងកក។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Apple នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

រូបភាព៖ Bangkok Post

ក្រុមហ៊ុន​ប្រកាស​ថា ហាង​ដែល​នៅ​បើក​នៅ​តាម​មាត់​ទន្លេ​ក្នុង​ក្រុង​បាងកក អាច​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​ជាច្រើន ដើម្បី​ទៅ​ស្វែងយល់​ពី​បច្ចេកវិទ្យា។

ក្រៅពី​លក់​ផលិតផល​របស់ Apple ហាង​ដែល​គ្រោង​នឹង​បើក​នេះ ក៏​នឹង​មាន​ការ​ផ្ដល់​សេវាកម្ម និង Software ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ។

ក្រុមហ៊ុន Apple បញ្ជាក់​ថា បុគ្គលិក​នៅ​ក្នុង​ហាង​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​ទទួល​ផលិតផល​របស់​ពួកគេ៕

 

ប្រភព៖ kley kley ប្រែ​សម្រួល៖ ពិសិដ្ឋ

 
 

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល