សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

លេច​ធ្លាយ​រូបភាពរបស់ Galaxy Tab S4ហើយ ជាមួយនឹង Keyboard និង S-Penឡួយកប់!

កាលពីប៉ុន្មានថ្ងៃ យើងបានចុះផ្សាយព័ត៌មានមួយ ដែលបង្ហាញពីរូបរាងគម្រូ ផ្ទៃតួខ្លួន ទាំងខាងមុខ និងខាងក្រោយនៃ Galaxy Tab S4 របស់ Samsung។ សម្រាប់ចំនុចដែល Tab S4 ប្លែកជាង Tab S3 ជំនាន់មុន គឺថាលើកនេះ វាត្រូវបានគេឌីហ្សាញ ផ្នែកអេក្រង់លាតកាន់តែធំ មានគែមធ្វេងស្តាំ និងគែមលើក្រោម ក៏ត្រូវបានកាត់បន្ថយ អោយនៅសល់តិចជាងមុន ឯទំហំគែមនោះ ក៏ប៉ុនគ្នាផងដែរ។

នៅក្នុងថ្ងៃនេះ យើងក៏ទទួលបានរូបភាពថ្មីមួយទៀត ដែលត្រូវបានបង្ហោះ លើគណនី Twitter របស់លោក Evan Blass ដោយបង្ហាញពីរូបភាព ថេប្លេតមួយ និងត្រូវបានគេ សន្មត់ថា វាគឺជា Galaxy Tab S4។ បន្ថែមពីនេះ យើងបានឃើញថា ថេប្លេតមានភ្ជាប់លើ Keyboard សម្រាប់វាយ និងមានរូប S-Pen Stylus មួយដើម ដែលវាប្រើសម្រាប់ បញ្ជាលើអេក្រង់ហ្នឹងតែម្តង។ ចំពោះ S-Pen ដែលឃើញក្នុងរូបនេះ មានរចនាបថប្លែកពី S-Pen ដែលយើងធ្លាប់បាន ឃើញលើ Tab S3 កន្លងមក។ គេបានរំពឹងថា ប៊ិចនេះ អាចនឹងមានលក្ខណៈពិសេសជាង ជំនាន់មុន ដែលអ្នកប្រើប្រាស់ អាចនឹងពេញចិត្ត លើវាជាក់ជាមិនខាន។ ក្នុងនោះ ក៏មានប្រភពមួយ បានបង្ហើបអោយដឹងថា សម្រាប់ Galaxy Tab S4 ខាងក្រុមហ៊ុន Samsung អាចនឹងអោយ អ្នកប្រើជំនាន់មុនៗ ងាកមកចាប់អារម្មណ៍លើ Tab S ជំនាន់ថ្មីនេះផងដែរ ហើយយើងនឹង រង់ចាំមើលថា វាមានអ្វីប្លែកខ្លះ។

គួររំលឹកបន្តិចថា Galaxy Tab S4 ត្រូវបានគេនិយាយថា វាអាចនឹងបំពាក់ អេក្រង់ធំ ជាងមុន ជាមួយទំហំ 10.5 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 2560 x 1600 ភិចស៊ែល, ប្រើប្រាស់បន្ទះឈីប Snapdragon 835, មាន RAM ទំហំ 4GB និងមានអង្គ ផ្ទុកទិន្នន័យ 64GB។ វាអាចនឹងមានកាមេរ៉ាខាងមុខ ទំហំ 8 មេហ្គាភិចស៊ែល ឯកាមេរ៉ា ខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល និងមានថាមពលថ្ម ទំហំធំជាងមុន ដល់ទៅ 7300mAh ឯណោះ។

Sourc:Camboreport

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល